ក្រុមការងារទាំងមូលនៃក្រុមហ៊ុន #ElitechDistributor សូមថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយសទាំងអស់ សម្រាប់វត្តមានដ៏ខ្ពង់ខ្ពស់ និង ការចំណាយពេលវេលា ដ៏មានតម្លៃចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និង ការបើកសម្ភោធដាក់ប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីកម្ចាត់មេរោគ #ESET រវាងក្រុមហ៊ុន Elitech Distributor Co., Ltd និងក្រុមហ៊ុន HTECH Resources Company Limited បានដំណើរការទៅយ៉ាងរលូន និងឈានមកដល់ទីបញ្ចប់កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ កន្លងទៅនេះ។

យើងខ្ញុំសូមជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ មានសុខភាពល្អ មានសុខសុវត្តិភាព សំណាងល្អ ជៀសផុតពីជំងឺកូវីត19 និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចទាំងឡាយ
ជួបគ្នាម្ដងទៀតនាឪកាសពេលក្រោយ! សូមអរគុណ!!!


សម្រាប់ភ្ញៀវកិត្តិយសដែលមិនទាន់បានឃើញរូបភាព សូមតាមដានផេករបស់ក្រុមហ៊ុន #ElitechDistributor ដើម្បីស្វែងរករូបរបស់លោកអ្នក ព្រមទាំងទទួលបានរូបភាពទាំងអស់នៅក្នុងកម្មវិធីទាំងមូល!


